日本語教師/アン ピッティダー
子供の頃から好きな日本文化、
それに触れてもっと深く学びたい。
ជំរាបសួរ នាងខ្ញុំឈ្មោះអាង ពេជ្រធីតា។ ខ្ញុំជាគ្រូបង្រៀនភាសាជប៉ុន នៅសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា។ ហេតុផលដែលខ្ញុំសម្រេចចិត្តធ្វើជាគ្រូបង្រៀនភាសាជប៉ុននៅសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ាគឺមានហេតុផលធំៗចំនួន៤គឺ៖
ទីមួយ: កាលពីនៅក្មេងខ្ញុំចាំថាខ្ញុំធ្លាប់មើលកម្មវិធីទូរទស្សន៍ ដែលនិយាយពីវប្បធម៌របស់ប្រទេសជប៉ុន គឺការតុបតែងផ្កា ហើយខ្ញុំពិតជាមានចំណាប់អារម្មណ៍ចំពោះប្រទេសជប៉ុន និងវប្បធម៌-ប្រពៃណីរបស់ប្រទេស ជប៉ុនខ្លាំងណាស់ ដូច្នេះហើយ ទើបខ្ញុំបានសម្រេចចិត្តចូលរៀនភាសាជប៉ុន។ ដោយសារហេតុផលដែលបាន រៀបរាប់ខាងលើនេះហើយ ទើបខ្ញុំចង់ចែករំលែកនូវបទពិសោធន៍ និងក៏ដូចជាអ្វីៗដែលខ្ញុំធ្លាប់បានឆ្លងកាត់ ទៅកាន់អ្នកដែលមានចំណាប់អារម្មណ៍ពីប្រទេសជប៉ុន និងប្រពៃណី-វប្បធម៌របស់ប្រទេសជប៉ុនដូចខ្ញុំទើបខ្ញុំ ចង់ក្លាយជាគ្រូ។
ទីពីរ: ខ្ញុំគិតថាពេលដែលក្លាយជាគ្រូបង្រៀនភាសាជប៉ុនគឺអាចធ្វើឲ្យចំណេះដឹងរបស់ខ្ញុំរីកចំរើន និងអភិវឌ្ឍន៍ ជាងមុន។ ដោយសារតែនៅពេលដែលបង្រៀនសិស្សគឺខ្ញុំត្រូវស្រោវជ្រាវឯកសារផ្សេងៗ រំលឹកមេរៀន រៀនទុកមុននូវអ្វីដែលត្រូវបង្រៀន ទើបអាចបង្រៀនសិស្សបាន។ ចឹងហើយទើបខ្ញុំគិតថាអាចធ្វើឲ្យកំរិត ភាសាជប៉ុនរបស់ខ្ញុំរីកចំរើនជាងមុន។
ទីបី: ដោយសារតែខ្ញុំជាមនុស្សមិនសូវនិយាយស្តីទើបខ្ញុំគិតថាការងារជាគ្រូបង្រៀនអាចធ្វើឲ្យខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានល្អប្រសើរជាងមុន និងជួបមនុស្សបានជាច្រើន។ ម្យ៉ាងទៀតនៅពេលដែលសិស្សមាន បញ្ហាផ្សេងៗគឺខ្ញុំអាចរៀនពីវិធីសាស្រ្តដោះស្រាយបញ្ហា និយាយជាមួយមនុស្សជាច្រើន ដូច្នេះហើយការ ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃគឺបានច្រើន និងធ្វើឲ្យខ្ញុំអាចស្វែងយល់ពីការគិតរបស់មនុស្សផ្សេងៗគ្នា។
ទីបួន: ខ្ញុំគិតថាអាចធ្វើឲ្យខ្ញុំក្លាយជាមនុស្សចាស់ទុំជាងមុន។ ដោយសារតែពេលដែលនៅចំពោះមុខសិស្សគឺខ្ញុំត្រូវប្រុងប្រយត្ន័ទាំងឥរិយាបថ ប្ញកពារ និងការនិយាយស្តីជាដើម ដូច្នេះហើយពេលដែលខ្ញុំប្រុងប្រយត័្នយូរៗទៅគឺអាចក្លាយជាទម្លាប់ ហើយអាចធ្វើឲ្យការគិត និងរបៀបនិយាយរបស់ខ្ញុំក៏ផ្លាស់ប្តូរទៅតាមនោះដែរ។
初めまして、タヤマカンボジア学校のアン ピッティダーと申します。タヤマ学校で日本語の教師をやっています。タヤマ学校で日本語の教師になろうと思っていたのは以下の4つの理由があります。
子供の時に日本の文化の生け花と書道をカンボジアでのテレビを見ました。その時、日本の事にすごく興味を持ちました。だから日本の文化や習慣や日本語などをもっと知りたくて、日本語を勉強することにしました。
そのきっかけで、私と同じく日本の文化や習慣が好きな人に、自分が経験したこと、体験したことを伝えて、教えようと思います。それは自分の日本語も知識も成長できると思ったからです。なぜなら、生徒に教えるために色んな資料や教材や教育に関するサイトなどを調べるし、復習するし、それに予習もしないといけないので、日本語力がアップすると思います。
私はあまり自分から話さないタイプですので、先生になったら、いろんな人にあって、コミュニケーションをとるスキルもアップできると思っています。
生徒に教える時にはいろいろな問題が出てくるので、解決しないといけないし、生徒と話し合いをしないといけないので、人とコミュニケーションを取るチャンスと色んな人の感覚も分かるようになると思います。また、一人の大人として成長できると思います。
生徒の前で自分の態度や姿勢や話し方などに気をつけないといけないので、それが習慣になって考え方や話し方も変わって、立派な大人になれると思います。