日本語教師/チョウン ミントア

子供の頃の夢が仕事になって

いるのは、日本語を学んだおかげです。

Q. 日本語教師になった理由は?

チョウン ミントア
ឈួន​មីងទ័រ

សួស្ដី!ខ្ញុំបាទឈ្មោះឈួន មីងទ័រ ដែលសព្វថ្ងៃជាគ្រូបង្រៀនភាសាជប៉ុននៅសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា។ ហើយមូលហេតុដែលខ្ញុំបាទបានសម្រេចចិត្តធ្វើជាគ្រូបង្រៀនភាសាជប៉ុនគឺមានហេតុផល៣ធំៗ៖ ទី១៖ការងារជាគ្រូបង្រៀនជពិសេសគ្រូបង្រៀនភាសាតែម្ដង់គឺជាក្ដីស្រមៃតាំងតែពីក្មេង។ ទី២៖ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែកចំណេះដឹដែលខ្ញុំមានជាក់ស្ដែងគឺភាសាជប៉ុនជាដើម។ហើយម៉្យាង វិញទៀតគឺភាសាជប៉ុនឬក៏បទពិសោធន៍ខ្លះៗទៀតដែលទាក់ទង់នឹងភាសាជប៉ុនដែលខ្ញុំបានចេះឬធ្លាប់ឆ្លងកាត់មក គឺចង់ចែករំលែកទៅកាន់កូនខ្មែរឬអ្នកជុំវិញខ្លួនខ្ញុំឱ្យបានដឹងនិងចេះផងដែរ។ទី៣៖ថ្មីៗនេះបើនិយាយពីភាសាជប៉ុន គឺជាភាសាដែលកំពុងតែល្បីនិងមានការរីករាលដាលខ្លាំងផងដែរ។ហើយអ្នករៀនភាសាជប៉ុនក៏មានច្រើនដែរ។ លើសពីនេះទៅទៀតគឺក្រុមហ៊ុនដែលទាក់ទងនឹងភាសាជប៉ុនក៏មានច្រើនដូច្នេះហើយប្រសិនជាចេះភាសាជប៉ុនគឺ អាចទទួលបានការងារនិងប្រាក់ខែល្អ។ហើយដោយសារតែជនជាតិជប៉ុនគឺតឹងរឹងជាមួយការគោរពពេលវេលានិង របៀបរបបនៃការធ្វើការបន្តិចមែនក៏ប៉ុន្តែយើងក៏អាចរៀននិងទទួលបាននៅមេរៀនល្អៗផងដែរ។ដូច្នេះហើយខ្ញុំចង់ ឱ្យកូនខ្មែរអាចទទួលបាននូវការងារមួយដែលល្អ។ជាចុងក្រោយចំពោះខ្ញុំគឺចូលចិត្តការងារជាគ្រូបង្រៀនខ្លាំង ណាស់។ការងារជាគ្រូបង្រៀនហត់បន្តិចមែនក៏ប៉ុន្តែ,អាចអភិវឌ្ឍចំណេះដឹង អាចជួបមនុស្សជាច្រើន​និងអាចបង្កើត ទំនាក់ទំនងល្អជាមនុស្សច្រើនផ្សេងទៀតបាន។

CONTACT

お問い合わせ