入国申請書類担当/リー ダネット

迷いながらも立ち止まらず

自分を磨き続けることが大切です。

Q. 日本語教師になった理由は?

リー ダネット
លី ដាណែត

ជម្រាបសួរ ! នាងខ្ញុំឈ្មោះ លីដាណែត ជាបុគ្គលិកផ្នែករៀបចំឯកសារនៃក្រុមហ៊ុនបញ្ជូនហ្រ្គោវីង ផៅវ័រ។នាងខ្ញុំក៏ជាសិស្សជំនាន់ទី6នៃសាលាពាណិជ្ជសាស្រ្តដែលបានបញ្ចប់ការសិក្សានាឆ្នាំ2014។បន្ទាប់ពីនោះ ខ្ញុំក៏ទទួលបានឱកាសអាហាររូបករណ៍ពីសាលា ដោយទៅបន្តនិងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជំនាញចិត្តវិទ្យាពីសាលា University of Marketing and Distribution Sciencesផងដែរ។ នាងខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តការប្រាស្រ័យទាក់ទងជាមួយអ្នកដែលមកប្រទេសឬវប្បធម៌ផ្សេងគ្នា ហើយក្នុងតួនាទីបច្ចុប្បន្នក៏មានដូចជាការងារបកប្រែរវាងសិស្សសិក្ខាកាមនិងក្រុមហ៊ុនឬសមាគមផងដែរ ដែលធ្វើឱ្យខ្ញុំកាន់តែយល់ពីគុណតម្លៃនៃការងារនេះ និងរីករាយក្នុងការខំប្រឹងប្រែង។ បើត្រឡប់ទៅអតីតកាល ពេលដែលនាងខ្ញុំសម្រេចចិត្តចូលរៀននៅទីនេះ ក៏ដោយសារតែកាលដែលទើបបញ្ចប់ថ្នាក់បាក់ឌុបភ្លាម ខ្ញុំវង្វេងនឹងមិនដឹងថាខ្លួនចង់ក្លាយទៅជាអ្វី សំខាន់បំផុតជីវភាពគ្រួសារមានការខ្វះខាតខ្លះ ដូចនេះខ្ញុំត្រឹមចង់រកជំនាញអ្វីមួយជាទុនក្នុងការឆាប់បានការងារតែប៉ុណ្ណោះ។ហើយខ្ញុំគិតថា មានប្អូនៗមិនតិចទេដែលក៏កំពុងវង្វេង និងមានកង្វល់ដូចខ្ញុំកាលគ្រានោះដែរ។ ខ្ញុំគ្រាន់តែចង់ផ្ដាំថា (រវង្វេងចុះ មិនអីទេ)។ ក៏ប៉ុន្តែ កុំដោយសារតែយល់ថាខ្លួនមិនស្គាល់ពីខ្លួនឯងហើយឈប់ទ្រឹងនៅមួយកន្លែងអោយសោះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការដែលទៅដកយកបទពិសោធន័ចេញពីរឿងផ្សេងៗ និងបន្តដុះខាត់ខ្លួនគឺពិតជាសំខាន់ណាស់។ ហើយខ្ញុំក៏សង្ឃឹមថាអាចជាចំណែកមួយ ជួយដល់ប្អូនៗ នេះក៏ជាកត្តាជម្រុញដល់ការងារជារៀងរាល់ថ្ងៃដែរ។ ចាប់ពីពេលនេះមក នាងខ្ញុំនឹងរក្សាស្មារតី「I Love Positive Thinking」និងបន្តប្រឹងប្រែងដើម្បីប្រទេសជប៉ុន និងប្អូនៗជនជាតិខ្មែរជំនាន់ក្រោយៗផងដែរ។
សូមអរគុណ។

CONTACT

お問い合わせ