日本語教師/サウー ソアーパイ

技能実習の日本滞在で、

日本語に関わる仕事をしようと決めました。

Q. 日本語教師になった理由は?

サウー ソアーパイ
សោយ សោផៃ

សួស្ដី!ខ្ញុំឈ្មោះសោយសោផៃ។ខ្ញុំបានចង់ក្លាយជាគ្រូតាំងពីក្មេងមកម្លេះ។ឪពុកតែងនិយាយថាការងារជាគ្រូគឺល្អប្រសើរណាស់។ដោយសារស្ដាប់លឺជាញឹកញាប់ទើបបានចូលចិត្ដដោយមិនដឹងខ្លួន។ និយាយអញ្ចឹង ខ្ញុំបានទៅជប៉ុនក្នុងនាម ជាសិក្ខាកាមនៅអាយុ19ឆ្នាំ។ទេសភាពនិងការរស់នៅរបស់ប្រទេសជប៉ុនគឺស្រស់ស្អាតខ្លាំងណាស់។នៅពេលនោះ បានសម្រេចចិត្ដថា ប្រសិនបើត្រឡប់ទៅប្រទេសកម្ពុជាវិញនឹងធ្វើការទាក់ទងនឹងភាសាជប៉ុន។ ដើម្បីទៅជប៉ុនបានរៀននៅសាលាមួយ។គ្រូៗដែលធ្វើការនៅសាលាបញ្ជូននោះសុទ្ធសឹងតែជាសិស្សមកពីសាលាតាយ៉ាម៉ា។ការនិយាយ,អាកប្បកិរិយានិងការគិតរបស់គ្រូគឺល្អ។ ដោយសារបានចាប់អារម្មណ៍ចំពោះរឿងនោះ បន្ទាប់ពី ចប់ពីការធ្វើការនៅប្រទេសជប៉ុន បានចូលរៀននៅសាលាតាយ៉ាម៉ា។ នៅពេលចូល ដំបូងគិតថាសាលានេះពិត ជាតឹងរឹងណាស់។ទោះបីជាមានបញ្ហាតិចតួចក៏ដោយ ក៏ដាក់ពិន័យដែរ។ ប៉ុន្ដែ បន្ទាប់ពីចប់ពីរឆ្នាំ ហាក់បីដូចបាន ក្លាយជាមនុស្សថ្មីម្នាក់។ អាចចេះដូចជា រៀបចំទុកដាក់ទុកមុន ចាប់អារម្មណ៍ចំពោះរឿងរ៉ាវតួចតាច ការទំនាក់ទង-ល-។ ហេតុផលមួយទៀតគឺ កន្លែងដែលខ្ញុំកើត អ្នកដែលបានរៀនដល់ថ្នាក់វិទ្យាល័យគឺមានមិនសូវច្រើនទេ។ប្រសិនបើធ្វើគ្រូ គឺជាធនធានមួយ។ ខ្ញុំគិតថា នោះគឺជាផ្នែកមួយនៃការជួយសង្គមកម្ពុជា។ ព្រោះទង្វើរដែលធ្វើសុទ្ធតែជះឥទ្ធិពលដល់អ្នកដទៃ។ ម្យ៉ាងទៀតចង់ជួយអ្នកដែលចង់រៀនភាសាជប៉ុនដោយការផ្ទេរនូវចំណេះដឹងដែលខ្លួនឯងបានទទួល។សូមអរគុណ!

CONTACT

お問い合わせ