日本語教師/シム セッティシャー
大事にしていることは、
何事も「本気でやる」こと。
ខ្ញុំជាគ្រូបង្រៀនភាសាជប៉ុន នៅឯសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា។ មូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើជាគ្រូបង្រៀនភាសាជប៉ុន នៅសាលាពាណិជ្ជសាស្ត្រ តាយ៉ាម៉ា ក៏ព្រោះដោយសារហេតុផលពីរយ៉ាង។ ហេតុផលទីមួយគឺដោយសារតែខ្ញុំចង់ ពង្រឹងភាសាជប៉ុនរបស់ខ្ញុំបន្ថែមទៀត។ ហេតុផលទីពីរគឺដោយសារតែការងារជាគ្រូ បង្រៀនអាចធ្វើឱ្យយើងមានឱកាសនិយាយ ក៏ដូចជាបង្រៀនអំពីបទពិសោធន៍ផ្សេងៗ របស់យើងទៅកាន់សិស្សានុសិស្ស។ នៅក្នុងអាជីពការងារជាគ្រូបង្រៀន ក៏ដូចជានៅក្នុង ជីវភាពរស់នៅផ្ទាល់ខ្លួន រឿងមួយដែលខ្ញុំតែងតែចាត់ទុកថាជារឿង សំខាន់ គឺជា ’’ការធ្វើ អ្វីមួយដោយចេញពីចិត្ត’’ ។ មូលហេតុដែលខ្ញុំគិតថា ’’ការធ្វើអ្វីមួយដោយចេញពីចិត្ត’’ មានសារៈសំខាត់ក៏ព្រោះតែខ្ញុំយល់ថានៅពេលដែលយើងធ្វើរឿងអ្វីមួយដោយមិនចេញពីចិត្ត នោះយើងមិនអាចទទួលបានលទ្ធផលល្អនោះទេ ម្យ៉ាងវិញទៀតជីវិតរបស់យើង ហាក់បីដូច ជាសោះកក្រោះ។ ផ្ទុយទៅវិញបើសិនជាយើងធ្វើអ្វីមួយដោយចេញពីចិត្ត នោះភាគរយនៃ ការទទួលបានលទ្ធផលល្អគឺមានខ្ពស់ ហើយជីវិតរបស់យើងក៏ហាក់ បីដូចជាស្រស់ បំព្រង ផងដែរ។ អ្នកទាំងអស់គ្នាសាកស្រមៃលមើលថានៅពេលដែលយើងធ្វើអ្វីមួយដោយ
ចេញពីចិត្ត និងនៅពេលដែលយើងធ្វើអ្វីមួយដោយមិនចេញពីចិត្ត។ តើវាមានលទ្ធផល និងភាពខុសគ្នាបែបណា? ច្បាស់ណាស់ថា នៅពេលដែលយើងធ្វើអ្វីមួយដោយចេញពីចិត្ត ទោះបីជាយើងទទួលបានលទ្ធផលមិនល្អក៏ដោយ ប៉ុន្តែយើងនឹងមិនមានការសោកស្ដាយ ហើយសុខចិត្តចំពោះលទ្ធផលនោះម្យ៉ាងវិញទៀតយើងក៏អាចបានដឹងពីសមត្ថភាពពិតរបស់ខ្លួនឯងផងដែរ។ ដោយសារតែហេតុផលទាំងនេះហើយ ទើបខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំត្រូវ តែខំប្រឹងប្រែងដោយចេញពីចិត្តឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងរបស់ខ្ញុំ។ ជាចុងក្រោយរឿងដែលខ្ញុំចង់ផ្ដាំផ្ញើទៅកាន់អ្នកទាំងអស់គ្នាគឺ ‘’សូមខំប្រឹងប្រែងដោយចេញពីចិត្តឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងរបស់អ្នកទាំងអស់គ្នា’’។
សូមជួយណែនាំផង។
タヤマ学校で日本語の教師をやっています。タヤマ学校で日本語の教師になろうと思った理由は、もっと日本語が上手になりたいのと、もう一つの理由は生徒たちと交流出来て、自分の経験や、体験などを生徒たちに伝えられるからです。
私は日本語の教師の仕事をやりながら、大事にしていることは「本気でやる」ということです。なぜなら、何事でも本気でやらないと、良い結果が出せる可能性が低いし、つまらない人生を送ってしまうと思います。逆に何事でも本気でやると、良い結果が出せる可能性が高いし、おもしろい人生を送ることが出来ると思います。
皆さんも、本気でやった時と、本気でやらなかった時の自分とその結果を想像してみてください。どう違いますか。
もちろん、本気でやったほうが、例え良い結果が出せなくても、後悔はしないし、納得出来るし、それに自分の実力を知ることが出来ると思います。なので、私はこれからも自分の明るい未来に向かって、本気で頑張り続けて行きたいと思っています。
最後に皆さんに伝えたいことは、自分の明るい未来に向かって、何事でも本気でやって行きましょう。どうぞ、宜しくお願い致します。