経理・事務/ソーン アート

教育は知識の習得だけでなく、

国を発展させることができる。

Q. 日本語教師になった理由は?

ソーン アート
ស៊ន អាត

ជម្រាបសួរ ! នាងខ្ញុំឈ្មោះស៊ន អាត បច្ចុប្បន្នទទួលបន្ទុកការងារផ្នែកការិយាល័យនិងគណនេយ្យនៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា។ មូលហេតុដែលនាងខ្ញុំបានសម្រេចបំរើការងារនៅសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា ដោយសារនាងខ្ញុំស្រលាញ់វិស័យផ្នែកអប់រំ។ ព្រោះវិស័យផ្នែកអប់រំមិនត្រឹមតែផ្ដល់ ដឹងចំណេះដល់រូបនាងខ្ញុំតែប៉ុណ្ណោះទេ ថែមទាំងជួយអភិវឌ្ឍន៍ ប្រទេសជាតិ និងជួយដល់សង្គមថែមទៀតផង។សាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា មិនត្រឹមតែបង្រៀនភាសាជប៉ុន វប្បធម៌ និងទំនៀមទម្លាប់ជប៉ុននោះទេ គឺជាសាលាដែលបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងច្រើនអ្នកទៀត។ ក្នុងចំណោមនោះ នាងខ្ញុំក៏ជាសិស្សនៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាមួយរូបផងដែរ។ អាចមាននាងខ្ញុំមកនៅពេលបច្ចុប្បន្ននេះ គឺក៍ដោយសារតែគុណបុណ្យរបស់សាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា ដែលបានបង្ហាត់បង្រៀន។ដូច្នោះហើយ នាងខ្ញុំចង់ចែករំលែកនូវបទពិសោធន៍និងអ្វីដែលនាងខ្ញុំបានទទួលពីសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាអោយទៅយុវជនជំនាន់ក្រោយផងដែរ។ ប្រទេសកម្ពុជាពិតជាត្រូវការធនធានមនុស្សល្អជាច្រើន ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិរបស់ខ្លួនអោយកាន់តែមានភាពរីកចំរើនបន្ថែមទៀត។ ដូច្នេះហើយខ្ញុំនាងគិតថាវិស័យអប់រំពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលអនាគតខ្ញុំទន្ទឹងរង់ចាំដោយក្ដីរីករាយប្រទេសកម្ពុជាក៍អាចអភិវឌ្ឍន៍ ប្រទេសរបស់ខ្លួនអោយដូចប្រទេសជប៉ុនបានផងដែរ។ដូច្នេះហើយចាប់ពីពេលតនេះខ្ញុំនឹងខិតខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សល្អៗ ឱ្យបានកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា។ សូមអរគុណ។

CONTACT

お問い合わせ