日本語教師/ナウ ノイ

日本語を教えている時、

幸せな気持ちになるのです。

Q. 日本語教師になった理由は?

ナウ ノイ
នៅ ណយ

ជំរាបសួរ ខ្ញុំបាទមានឈ្មោះ នៅ ណយ។គោលដៅដែរធ្វើអោយខ្ញុំចង់ធ្វើជាគ្រូបង្រៀនភាសាជប៉ុនរបស់សាលាតាយ៉ាម៉ាគឺនៅពេលដែរខ្ញុំបានបង្រៀនអ្វីមួយដែរបានរៀនពីសាលាមកទៅនាក់អ្នកដទៃនៅពេលនោះខ្ញុំមានអារម្មណ៍ថាមានសុភមង្គលចេញមកអញ្ចឹងហើយខ្ញុំគិតថាចង់ធ្វើជាគ្រូភាសាជប៉ុន។ម្យ៉ាងវិញទៀតដើម្បីកុំអោយភ្លេចភាសាជប៉ុននឹងចង់បង្កើនភាសាជប៉ុនរបស់ខ្លួនផងដែរ។ជារៀងរាល់ថ្ងៃនៅសាលាតាយ៉ាម៉ាគឺអាចប្រើជប៉ុនបានផងដែរ។គោលដៅដែរចង់ធ្វើការនៅសាលាតាយ៉ាម៉ាគឺនៅសាលាតាយ៉ាម៉ាមិនធ្វើការតែមួយមុខនោះទេគឺមានបង្រៀនទាំងសុជីវៈធម៌នឹងសិលធម៌នឹងការរស់នៅប្រចាំថ្ងៃផងដែរ។ម្យ៉ាងវិញទៀតខ្ញុំគិតថានៅសាលាតាយ៉ាម៉ាបង្រៀនទាំងរប្រៀបធ្វើការជាមួយជនជប៉ុនទៀតផងដែរ។ការធ្វើការងារនៅសាលាតាយ៉ាម៉ាគឺមិនមានអារម្មណ៍ថាធុញឬឯកានោះទេ ផ្ទុយទៅវិញការធ្វើការងារជាក្រុមនឹងការសហការជាមួយគ្នាក្នុងការធ្វើការងាររួមគ្នាធ្វើអោយខ្ញុំមានអារម្មណ៍ថាទទួលបានភាពកក់ក្ដៅ។ហើយមួយវិញទៀតលោកគ្រូអ្នកគ្រូធ្វើការងារបណ្ដើរមានស្នាមញញឹមបណ្ដើរហើយធ្វើការងារចេះពឹងពាក់គ្នាទៅវិញទៅមកដោយបង្ហាញពីអារម្មណ៍កក់ក្ដៅ។ នៅសាលាតាយ៉ាម៉ាប្រសិនបើមានបញ្ហាគឺលោកគ្រូអ្នកគ្រូទាំងអស់គ្នារួមគ្នាជួយដោះស្រាយបញ្ហានោះ។ អញ្ចឹងហើយខ្ញុំបានគិតថាអ្វីដែរទទួលបានបទពិសេធនៅកន្លែងធ្វើការនឹងពីលោកគ្រូអ្នកគ្រូទាំងអស់នឹងយកទៅបង្រៀនទៅកាន់កូនសិស្សទាំងអស់គ្នា។ដោយសារតែខ្ញុំគិតថាភាសាជប៉ុនរបស់ខ្ញុំនៅកំរិតនៅឡើយដូច្នេះហើយខ្ញុំគិតថានឹងរៀនភាសាជប៉ុនបន្ថែមទៀតនៅសាលាតាយ៉ាម៉ានឹងនៅកន្លែងធ្វើការងារទៀត។

CONTACT

お問い合わせ