校長 CEO/ニャック チョムラン

タヤマ学校の理念や目的、

受け継ぐ役目を担う。

Q. 日本語教師になった理由は?

ニャック チョムラン
ញឹក​ ចំរើន

ជំរាបសួរ ! ខ្ញុំបាទញឹក ចំរើន ជានាយកសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា ដំណាងឲ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះការចាប់អារម្មណ៍សាលារបស់ខ្ញុំបាទ! ២០០៧ខ្ញុំបាទគឺជាសិស្សជំនាន់ទី១នៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា​ ២០០៨ដោយសារតែការព្យាយាមប្រឹងប្រេងរៀនសូត្រនិងគោរពវិន័យបានល្អ ត្រូវបានសាលាជ្រើសរើសទៅចុះកម្មសិក្សានៅប្រទសជប៉ុនជាលើកដំបូង កាលណោះ ដោយសារមួយជីវិតនេះមិនទាំងដែលបានស្រម័យថានឹងបានទៅប្រទេសជប៉ុនផងនោះ គ្រាន់តែបានលឺដំណឹងថាបានទៅភ្លាម រំភើបពេក ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។បន្តមកទៀត ដោយយល់ឃើញថាសាលាតាយ៉ាម៉ា ជាសាលាមានវិន័យនិងក្រមសីលធម៌ល្អហើយបានជួយយិតយោងសណ្តោងសិស្សនិស្សិតក្រីក្រដូចជាខ្ញុំបាទបានច្រើនផងនោះ​ ឆ្នាំ ២០០៩ខ្ញុំបានសំរេចចិត្តចូលធ្វើគ្រូបង្រៀននៅសាលាតែម្តង ។ ឆ្នាំ២០១២ដោយការមើលឃើញពីសម្ថភាពនិងទឹកចិត្តដ៏ស្មោះត្រង់នៃខ្ញុំផងនោះគេរាល់ ក៏សំរេចតែងតាំងខ្ញុំជានាយកសាលា មកដល់ពេលនេះមានរយះពេល៩ឆ្នាំមកហើយ ។ការងារដែលអាចរួមចំណែកជួយសង្គមបាន វាពិតជាមានសុភមង្គលណាស់ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងសាលាណាស់ ។ អរគុណលោកលោកស្រីអ្នកនាងកញ្ញាដែលបានចាប់អារម្មណ៍និងជ្រើសរើសសាលាតាយ៉ាម៉ា ក្នុងចំណោមស្ថាបនសាលាជាច្រើន ចាប់ពីពេលនេះផងដែរ ខ្ញុំនឹងបន្តការជួយជ្រុំជ្រែងឧបត្ថមគាំទ្រ ការរីកចំរើន ព្រមទាំង ស្វែងយល់ពីសិស្សានុសិស្សដោយក្តីស្រលាញ់!!! នាយកសាលា ញឹក ចំរើន

CONTACT

お問い合わせ