副校長/ヘン ソキム

カンボジアの発展のために、

どんな人にも学びと働ける場を提供したい。

Q. 日本語教師になった理由は?

ヘン ソキム
ហេង​​ សុខគីម

ជំរាបសួរ ខ្ញុំបាទឈ្មោះ ហេង សុខគីម ជាបុគ្គលិកនៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាកម្ពុជា ។ បន្ទាប់ពី ចាប់ផ្តើមឈានជើងចូលពាណិជ្ជសាស្រ្តតាយ៉ាម៉ាកម្ពុជានេះមកដល់សព្វ​ថ្ងៃកន្លងផុតទៅ១៤ឆ្នាំហើយ​ ។ មូលហេតុ ចម្បងដែលខ្ញុំចូលធ្វើការងារនៅសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ានេះ គឺផ្តើមឡើងពីការ ផ្សព្វផ្សាយ រើសអ្នកបក ប្រែភាសាជប៉ុនទៅខ្មែរនៅលើគេហទំព័រកាសែត ។ ពេលនោះនៅមិនទាន់ក្លាយ ជាសាលាត្រឹម ត្រូវនៅឡើយទេ ដោយមានតែអគារតែប៉ុណ្ណោះហើយខ្ញុំក៏បាន ចាប់ផ្តើមការងារពីចំនុច សូន្យជាមួយជនជាតិជប៉ុនពីររូបនិងខ្មែរមួយរូប ។ តាមពិតរូបខ្ញុំមិនចូលចិត្តការងារគ្រូបង្រៀន ភាសាជប៉ុនទេ នៅថ្ងៃមួយជនជាតិជប៉ុនដែលជា ថ្នាក់លើរបស់ខ្ញុំបានមានប្រសាសន៍ថា លោកនាយកតា យ៉ាម៉ា តុស៊ីអុ ដែលរស់នៅប្រទេសជប៉ុន គាត់សំរេចយកអគារនេះធ្វើជាសាលារៀនភាសាជប៉ុនដ៏ ល្បីឈ្មោះនៅប្រទេសខ្មែរចាប់ពីពេលនេះតទៅ ។ នាពេលនោះគឺឆ្នាំ២០០៧នៅឡើយ ហើយមិនសូវ មានអ្នករៀនជប៉ុនប៉ុន្មានទេ ក្នុងចិត្តខ្ញុំគិតថាតើប្រមូលសិស្ស យ៉ាងម៉េចបានទៅ ? ។ ខ្ញុំឆ្ងល់បណ្តើរ ហើយក៏ចាប់ផ្តើមរៀបចំការងារលាបថ្នាំជញ្ជាំង តុ កៅអី និងក្តារខៀន ត្រៀមជាថ្នាក់រៀន ។ ប៉ុន្មានថ្ងៃក្រោយមកក៏លឺថា លោកនាយកតាយ៉ាម៉ាគាត់ធ្វើនេះគឺមានគំនិតចង់ ផ្តល់ឱកាសអោយកូនខ្មែរ ដែលគាត់ចង់រៀនតែមិនបានរៀន ចង់ធ្វើការតែមិនបានធ្វើការ អោយគាត់បានរៀនសូត្រ ព្រមទាំងមិន យកថ្លៃសិក្សា និងបង់ជាថវិកាឧបត្ថមប្រចាំខែថែមទៀតផង ។ អាស្រ័យហេតុនេះហើយដោយឃើញ ជាសកម្មភាពជួយដល់សង្គមខ្ញុំក៏បន្តការងារនេះរហូតមកដល់បច្ចុប្បន្ន ។

CONTACT

お問い合わせ