日本語教師/ポーン レイ

学生からも温かい気持ちを貰えることで、

毎日の先生の仕事を幸せに感じています。

Q. 日本語教師になった理由は?

ポーン レイ
ភួង រ៉ី

កាលពីខ្ញុំនៅក្មេង នៅពេលគេសួរមកកាន់ខ្ញុំថា តើក្ដីសុបិនរបស់ខ្ញុំជាអ្វី? ខ្ញុំឆ្លើយទាំងមានទំនុកចិត្តថាខ្ញុំចង់ក្លាយទៅជាគ្រូបង្រៀន ។ តាំងពីពេលនោះមកខ្ញុំខំប្រឹងជាមួយនឹងក្ដី សុបិនមួយនេះជារៀងរាល់ថ្ងៃ។បន្ទាប់ពីបញ្ចប់ការសិក្សាពីវិទ្យាល័យខ្ញុំក៏សម្រេចរៀននៅសាលាតាយ៉ាម៉ា។នៅពេលរៀនទីនេះខ្ញុំទទួលបានអារម្មណ៍កក់ក្តៅពីលោកគ្រូអ្នកគ្រូហើយមានអារម្មណ៍ថាខ្ញុំក៏ចង់ក្លាយជាគ្រូបង្រៀននៅក្នុងសាលាតាយ៉ាម៉ានេះដូចគ្នា។ខ្ញុំក៏សម្រេចចិត្តថាខ្ញុំដៅគោលដៅមួយនេះ។នៅក្នុងឆ្នាំ២០១៥ខ្ញុំក៏បានក្លាយទៅជាគ្រូបង្រៀន សាលាតាយ៉ាម៉ា។តាំងពីពេលនោះមកខ្ញុំបានសម្រេច ចិត្តថាខ្លួននឹងបង្រៀនសិស្សទាំងអស់នូវអ្វីដែលខ្ញុំបានរៀនពីលោកគ្រូអ្នកគ្រូ ដែលមានដូចជាសីលធម៌សុជីវធម៌ មិនត្រឹមតែភាសាជប៉ុននោះទេ។ ជារៀងរាល់ថ្ងៃខ្ញុំក៏ទទួលបានអារម្មណ៍កក់ក្ដៅពីសិស្សានុសិស្សដូចគ្នា។មិនមែន ត្រឹមតែសិស្សនោះទេខ្ញុំក៏ទទួលបានអារម្មណ៍នេះពីលោកគ្រូអ្នកគ្រូដូចគ្នា។ដូច្នេះការធ្វើជាគ្រូបង្រៀនរបស់ខ្ញុំពិតជាមានសុភមង្គលខ្លាំងណាស់។សាលានេះគឺជាទីកន្លែងដែលបង្កើតធនធានមនុស្សដូច្នេះហើយខ្ញុំចង់ បង្រៀនពួកគាត់ដោយដៃរបស់ខ្ញុំផ្ទាល់ទើបខ្ញុំសម្រេចចិត្តធ្វើជាគ្រូបង្រៀននៅសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ានេះ។

CONTACT

お問い合わせ