日本語教師/イーア ソックメィン

カンボジアの若者に知識を提供

して、社会人として成長してほしい。

Q. 日本語教師になった理由は?

イーア ソックメィン
អ៊ា សុខម៉េង

ជម្រាបសួរខ្ញុំបាទឈ្មោះ សុខម៉េង ខ្ញុំបុគ្គលិកនៃសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា។ មូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើការនៅសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ាគឺមានគោលបំណងពីរដែលសំខាន់ៗ។ ទីមួយដើម្បីបង្កើនចំណេះចំណេះដឹងផ្នែកភាសាជប៉ុនរបស់ខ្លួនឯងបន្ថែមទៀត។ ម្យ៉ាងវិញទៀតនោះគឺការសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ាអាចជួយដល់យុវជនកម្ពុជា។ ដោយការចែករំលែកចំណេះដឹងដែលយើងមានទៅដល់ពួកគាត់ក៏ដូចជាការធ្វើសមត្ថភាពភាសាជប៉ុនរបស់យើងមានការរីកចម្រើនបាន។ ហេតុមួយទៀតគឺសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ាមិនមែនត្រឹមតែជាសាលាដែលផ្ដល់តែចំណេះដឹងផ្នែកភាសាជប៉ុនតែមួយមុខទេ ប៉ុន្តែជាសាលាដែលផ្ដល់អោយយុវជនមានភាពក្លាហាននិងមានសីលធម៌សុជីវធម៌ ជាមួយនឹងការបណ្ដុះនូវផ្នត់គំនិត អោយចេះយល់ដឹងពីការប្រាស្រ័យទាក់ទងការងារនិងសង្គម។ ការដែលធ្វើអោយយុវជនមានភាពក្លាហាននិងមានសីលធម៌សុជីវធម៌ ក៏ដូចជាអាចធ្វើអោយប្រទេសជាតិមានការរីកចម្រើន។ ដូចពាក្យពោលថា «ទំពាំងស្នងឬស្សី» ការណាដែលទំពាំងល្អគឺអាចធ្វើអោយឬស្សីល្អទៅតាមនោះដែរ។ ដូច្នេះយុវជនកម្ពុជា ប្រៀបដូចជាទំពាំង បើយុវជនយើងមានចំណេះដឹងនិងមានសីលធម៌សុជីវធម៌គឺអាចធ្វើអោយប្រទេសជាតិមានការរីកចម្រើន។ ដូចនេះហើយបានជាខ្ញុំសម្រេចចិត្តធ្វើការនៅសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ានេះ។ សូមជួយណែនាំផង។

CONTACT

お問い合わせ