日本語教師/ミェス ボーパー

ここは先生からの愛や、

暖かい気持ちをもらった思い出の学校。

Q. 日本語教師になった理由は?

ミェス ボーパー
មាស បុប្ផា

សូមជម្រាបសួរ នាងខ្ញុំឈ្មោះមាស បុប្ផាជាគ្រូបង្រៀននៃសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា។ រហូតមកដល់បច្ចុប្បន្ននេះ​​​ នាងខ្ញុំបានបង្រៀនភាសាជប៉ុនអស់រយៈពេលជាង៦ឆ្នាំមកហើយ។មូលហេតុដែលនាំឱ្យនាងខ្ញុំ សម្រេចថាបង្រៀនភាសាជប៉ុនគឺដោយសារតែជាចំណង់ចំណូលចិត្តតាំងពីក្មេង ហើយក៏ចង់បង្ហាត់បង្រៀននូវអ្វីដែលខ្លួនបានរៀនពីជនជាតិជប៉ុន ដូចជា ភាសាជប៉ុន វប្បធម៌ជប៉ុន ឬ របៀបធ្វើការជាមួយជនជាតិជប៉ុនជាដើម ទៅកាន់អ្នកដែលគាត់មិនទាន់បានយល់ដឹង ឬ​​ ក៏កំពុងតែចង់ចេះចង់ដឹងនិងស្វែងយល់ពីប្រទេសជប៉ុន ហើយខ្ញុំយល់ថាបើប្រទេសកម្ពុជាមានមនុស្សចេះភាសាជប៉ុនច្រើន ជនជាតិជប៉ុនក៏ដូចជាក្រុមជប៉ុននឹងធ្វើជាដៃគួរសហការក្នុងការវិនិយោគនៅកម្ពុជាក៏មានការកើនឡើងផងដែរ។ នាងខ្ញុំក៏បានគិតផងដែរថា ប្រសិនបើជនជាតិជប៉ុនមកវិនិយោគនៅកម្ពុជាបានច្រើន មិនត្រឹមតែប្រជាជនខ្មែរនោះទេ ប្រទេសយើងក៏កាន់តែរីករាលដាល ធ្វើឱ្យពិភពស្គាល់ប្រទេសកម្ពុជាកាន់តែច្រើនទៀតផង។ ដើមហេតុដែលនាំឱ្យនាងខ្ញុំក្លាយជាគ្រូបង្រៀនៃសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ាគឺដោយសារតែសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ា ជាសាលាដែលបានបណ្តុះបណ្តាលភាសាជប៉ុនមកកាន់ខ្ញុំ ហើយក៏ជាកន្លែងដែលបានបន្សល់នូវអនុស្សាវរីយ៍ ក្តីស្រឡាញ់ ភាពកក់ក្តៅពីលោកគ្រូអ្នកគ្រូ សិស្សច្បង និងមិត្តរួមជំនាន់ផងដែរ។ ម្យ៉ាងទៀតសាលាពាណិជ្ជសាស្ត្រតាយ៉ាម៉ាគឺបានផ្លាស់ប្តូរដំណើរជីវិតរបស់នាងខ្ញុំ បើគ្មានសាលានេះទេក៏ប្រហែលជាគ្មានខ្ញុំនៅថ្ងៃនេះដែរ។ នៅថ្ងៃអនាគតខ្ញុំចង់បើកសាលាភាសាជប៉ុននៅស្រុកកំណើតរបស់នាងខ្ញុំផ្ទាល់ផងដែរ។ហើយខ្ញុំសង្ឃឹមថានៅថ្ងៃអនាគតនឹងមានក្រុមហ៊ុនជប៉ុនជាច្រើនមកវិនិយោគក្នុងប្រទេសកម្ពុជា។ សូមអរគុណ!

CONTACT

お問い合わせ